កម្មវិធីអប់រំអំពីរូបិយប័ណ្ណអាមេរិក
កម្មវិធីអប់រំអំពីរូបិយប័ណ្ណអាមេរិកទទួលខុសត្រូវក្នុងការធានាថាអ្នកប្រើប្រាស់ដុល្លារអាមេរិកជុំវិញពិភពលោកទទូលបានការអប់រំ ការបណ្តុះបណ្តាល និងព័ត៌មានអំពីក្រដាសប្រាក់របស់ធនាគារកណ្តាល អាមេរិក។
ធនធាន
តើអ្នកកំពុងស្វែងរកព័ត៌មានអំពីរបៀបមើលលក្ខណៈសុវត្ថិភាពនៅលើរូបិយប័ណ្ណអាមេរិកមែនទេ?
កម្មវិធីអប់រំអំពីរូបិយប័ណ្ណអាមេរិកផ្តល់ជូនធនធានអប់រំ និងបណ្តុះបណ្តាលជាច្រើនដោយឥតគិតថ្លៃ។ សូមជម្រាបថា ធនធានមួយចំនួនមានតែជាភាសាអង់គ្លេសប៉ុណ្ណោះ។
ឯកសារសម្រាប់ទាញយក - ឯកសារឥតគិតថ្លៃអាចទាញយកជាភាសាខ្មែរ អង់គ្លេស និងភាសាផ្សេងៗទៀត
ម៉ូឌុលបណ្តុះបណ្តាលនៅលើបណ្តាញអ៊ីនធឺណិត - ម៉ូឌុលអន្តរកម្មជាភាសាអង់គ្លេសនេះពន្យល់អំពីរបៀបពិនិត្យមើលលក្ខណៈសុវត្ថិភាពនៃក្រដាសប្រាក់ដុល្លារអាមេរិកពិតប្រាកដ និងពិនិត្យរកលក្ខណៈក្លែងក្លាយដែលអាចមាន។
វីដេអូ - រៀនអំពីរបៀបពិនិត្យមើលលក្ខណៈសុវត្ថិភាពនៅលើក្រដាសប្រាក់ដុល្លារអាមេរិកជាមួយនឹងវីដេអូជីវចលនេះ។ មានអក្សរខ្មែររត់ពីក្រោម។
សំណួរដែលសួរញឹកញាប់
តើខ្ញុំអាចបញ្ជាក់ក្រដាសប្រាក់ដុល្លារអាមេរិកពិតប្រាកដដោយរបៀបណា?
វិធីល្អបំផុតដើម្បីកំណត់ក្រដាសប្រាក់ដុល្លារអាមេរិកពិតប្រាកដ ឬក្លែងក្លាយគឺពឹងផ្អែកទៅលើលក្ខណៈសុវត្ថិភាព ដូចជា រូបព្រាលៗ និងទឹកថ្នាំប្ដូរពណ៌។ ការពណ៌នាស៊ីជម្រៅអំពីលក្ខណៈសុវត្ថិភាព និងការរចនាចុងក្រោយក្នុងក្រដាសប្រាក់ដុល្លារអាមេរិកមាននៅនេះ
តើខ្ញុំអាចរាយការណ៍អំពីក្រដាសប្រាក់ក្លែងក្លាយដោយរបៀបណា?
ប្រសិនបើអ្នកសង្ស័យថាអ្នកបានទទួលក្រដាសប្រាក់ក្លែងក្លាយ សូមជូនដំណឹងទៅអង្គភាពនគរបាលក្នុងតំបន់ ឬការិយាល័យចារកិច្ចអាមេរិកក្នុងប្រទេសរបស់អ្នក។
តើរូបិយប័ណ្ណអាមេរិកចាស់នៅតែជាក្រដាសប្រាក់ដែលច្បាប់ទទួលស្គាល់ដែរឬទេ?
រដ្ឋាភិបាលអាមេរិកមានគោលការណ៍កំណត់ថា
គ្រប់ដុល្លារអាមេរិកចាស់ៗទាំងអស់នៅជាក្រដាសប្រាក់ស្របច្បាប់
ទោះជាក្រដាសប្រាក់ទាំងនោះត្រូវបានចេញនៅកាលបរិច្ឆេទណាក៏ដោយ។
គោលនយោបាយនេះអនុវត្តចំពោះគ្រប់ប្រភេទក្រដាសប្រាក់របស់ធនាគារកណ្តាលអាមេរិកចាប់តាំងពី
ឆ្នាំ១៩១៤ រហូតដល់ពេលបច្ចុប្បន្ន។
យើងទទួលស្គាល់ថានៅក្នុងបណ្តាប្រទេសមួយចំនួន អាចមានអត្រាប្តូរប្រាក់
ឬគោលនយោបាយទទួលយករូបិយប័ណ្ណបរទេសខុសៗគ្នា
ប៉ុន្តែទីផ្សារជាអ្នកគ្រប់គ្រងអត្រាប្ដូរប្រាក់ទាំងនេះ គឺមិនមែន
រដ្ឋាភិបាលអាមេរិកឡើយ។